Medicare គឺជាកម្មវិធីធានារ៉ាប់រងសុខភាពរបស់សហព័ន្ធសម្រាប់មនុស្សដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ។ Medicare ក៏ធានារ៉ាប់រងលើមនុស្សវ័យក្មេងមួយចំនួនដែលមានពិការភាពជាក់លាក់ និងអ្នកដែលមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ (ESRD) ផងដែរ។ Medicare មានបួនផ្នែក៖ ការធានារ៉ាប់រងលើមន្ទីរពេទ្យ (ផ្នែក A) ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត (ផ្នែក B) គម្រោង Medicare Advantage (ផ្នែក C) និងគម្រោងឱសថមានវេជ្ជបញ្ជា (ផ្នែក D)។
Medicare ផ្នែក A និងផ្នែក B នៅពេលបញ្ចូលគ្នា ហៅថា Original Medicare។ ផ្នែក C និងផ្នែក D ត្រូវបានបន្ថែមដើម្បីកែលម្អគម្លាតនៃការធានារ៉ាប់រងរបស់ Original Medicare។
គម្រោង Medicare Supplement ដែលត្រូវបានគេស្គាល់ផងដែរថាជា Medigap គឺជាគម្រោងធានារ៉ាប់រងឯកជន ដែលអាចជួយបង់ថ្លៃថែទាំសុខភាពដែល Original Medicare មិនបង់។ ឧទាហរណ៍រួមមាន ការបង់ប្រាក់រួម ការធានារ៉ាប់រងរួម និងប្រាក់កាត់កង។
Original Medicare៖ ធានារ៉ាប់រងលើមន្ទីរពេទ្យ និងផ្នែកវេជ្ជសាស្ត្រ
Original Medicare គឺជាកម្មវិធីនៃគម្រោងសុខភាពដែលគ្រប់គ្រងដោយសហព័ន្ធ និងបង់ថ្លៃទៅតាមសេវា។ វាផ្តល់ឱ្យបុគ្គលដែលមានសិទ្ធិទទួលបានការធានារ៉ាប់រង និងសិទ្ធិទទួលបានសេវាវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងអ្នកផ្តល់សេវាផ្សេងទៀតដែលទទួលយក Medicare។ (ចំណាំ៖ បង់ថ្លៃទៅតាមសេវា គឺជាទម្រង់នៃការធានារ៉ាប់រងសុខភាព ដែលអ្នកផ្តល់សេវាទទួលបានប្រាក់សំណងតាមថ្លៃកំណត់សម្រាប់សេវានីមួយៗដែលពួកគេផ្តល់ជូន។)
Original Medicare រួមមានពីរផ្នែក៖ ផ្នែក A (ការធានារ៉ាប់រងលើមន្ទីរពេទ្យ) រ៉ាប់រងលើសេវាកម្មដូចជា មណ្ឌលថែទាំសុខភាពជំនាញ ឬការថែទាំក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺស្នាក់ព្យាបាល។ ផ្នែក B (ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ) ជួយបង់ថ្លៃសេវាសម្រាប់វេជ្ជបណ្ឌិត ថែទាំអ្នកជំងឺឥតដេកពេទ្យ ឬបរិក្ខារវេជ្ជសាស្ត្រប្រើជាប់បានយូរ។ មនុស្សភាគច្រើនត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិនៅក្នុង Medicare ផ្នែក A ប៉ុន្តែត្រូវតែចុះឈ្មោះសម្រាប់ផ្នែក B។
Medicare ផ្នែក A បង់ថ្លៃសម្រាប់សេវាកម្មដែលទទួលបាននៅក្នុងមន្ទីរពេទ្យ ឬកន្លែងថែទាំយូរអង្វែង៖
- សេវា និងការថែទាំក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ
- ការថែទាំក្នុងមណ្ឌលថែទាំសុខភាពជំនាញ
- ការថែទាំនៅមន្ទីរពេទ្យថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ
- សេវាថែទាំតាមផ្ទះ (បន្ទាប់ពីការស្នាក់នៅសម្រាប់ជំងឺធ្ងន់ធ្ងរ)
- ការប្តូរសរីរាង្គ
Medicare ផ្នែក B បង់ថ្លៃសម្រាប់ការថែទាំអ្នកជំងឺឥតដេកពេទ្យ សេវាកម្មវេជ្ជបណ្ឌិត សម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងសេវាកម្មបង្ការជំងឺនានា៖
- ការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត
- សេវាអ្នកជំងឺឥតដេកពេទ្យ ការវះកាត់ ការព្យាបាលដោយចលនា ការព្យាបាលការនិយាយស្ដី និងការព្យាបាលដោយសកម្មភាពការងារ
- សេវារថយន្តសង្គ្រោះបន្ទាន់
- សេវាថែទាំតាមផ្ទះ (មិនបន្ទាប់ពីការស្នាក់នៅសម្រាប់ជំងឺធ្ងន់ធ្ងរ)
- ការធ្វើតេស្តវេជ្ជសាស្ដ្រ និងមន្ទីរពិសោធន៍
- សម្ភារផ្គត់ផ្គង់ និងបរិក្ខារវេជ្ជសាស្ត្រប្រើជាប់បានយូរ
- ការថែទាំបែបបង្ការ ការថតរកសាច់ដុះនៅសុដន់ ការធ្វើតេស្តលើកោសិកាមាត់ស្បូន
គម្រោង Medicare Advantage Plan រួមមានគ្រប់យ៉ាងដែលមានការធានារ៉ាប់រងដោយ Medicare ផ្នែក A និងផ្នែក B។ បន្ទាប់មកគម្រោងទាំងនោះបន្ថែមការធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍ដូចជាកម្មវិធីសុខភាពភ្នែក ត្រចៀក ធ្មេញ និងសុខុមាលភាព។ គម្រោងភាគច្រើនរួមមានការធានារ៉ាប់រងលើឱសថមានវេជ្ជបញ្ជា (ផ្នែក D)។ ទាំងនេះត្រូវបានគេស្គាល់ថា ជាគម្រោង Medicare Advantage-គម្រោងឱសថមានវេជ្ជបញ្ជា (MA-PD)។ មានតែក្រុមហ៊ុនឯកជនដែលត្រូវបានអនុញ្ញាតដោយ Medicare ប៉ុណ្ណោះដែលអាចផ្តល់គម្រោងទាំងនេះបាន។
ប្រសិនបើអ្នកមានសិទ្ធិទទួលបាន Medicare និង Medi-Cal គម្រោង Dual Special Needs Plan (D-SNP) គឺត្រឹមត្រូវសម្រាប់អ្នក។ គម្រោង D-SNP ផ្តល់ជូនការធានារ៉ាប់រងរបស់ Medicare ផ្នែក C និងផ្នែក D នៃ Medicare។ គម្រោងទាំងនោះក៏កាត់បន្ថយថ្លៃចំណាយរបស់អ្នក ផ្តល់ជូនអត្ថប្រយោជន៍បន្ថែមទៀត និងជួយឱ្យការធានារ៉ាប់រង Medicare និង Medi-Cal របស់អ្នកដំណើរការជាមួយគ្នា។
Medicare ផ្នែក D ផ្តល់ការធានារ៉ាប់រងដាច់ដោយឡែកសម្រាប់វេជ្ជបញ្ជារបស់អ្នក។ អ្នកអាចជ្រើសរើសការធានារ៉ាប់រងដាច់ដោយឡែក ដែលដំណើរការបានល្អជាមួយគម្រោង Medicare Supplement ឬបញ្ចូលគ្នានៅក្នុងគម្រោង Medicare Advantage-គម្រោងឱសថមានវេជ្ជបញ្ជា (MA-PD)។ ជម្រើសមួយណាក៏បានដែលជួយអ្នកក្នុងការធានារ៉ាប់រងលើថ្លៃចំណាយឱសថមានវេជ្ជបញ្ជារបស់អ្នក។
ប្រសិនបើមានសិទ្ធិទទួលបាន នោះអ្នកអាចទទួលបានការធានារ៉ាប់រងសុខភាពតាមរយៈ Original Medicare។ ទោះជាយ៉ាងណាក៏ដោយ វាមិនបង់ថ្លៃសម្រាប់ការថែទាំសុខភាពទាំងអស់នោះទេ។ គម្រោង Medicare Supplement ឬ Medigap អាចជួយអ្នកបង់ថ្លៃសម្រាប់សេវាកម្ម និងអត្ថប្រយោជន៍បន្ថែម រួមទាំងការបង់ប្រាក់រួម ការរួមធានារ៉ាប់រង និងការកាត់កង។
ជម្រើសក្នុងគម្រោង Medicare
ការធានារ៉ាប់រងពេញលេញ |
គម្រោង Original Medicare + គម្រោង Medicare Supplement + គម្រោងឱសថមានវេជ្ជបញ្ជា | ||
---|---|---|---|
ផ្នែក A (មន្ទីរពេទ្យ) ផ្នែក B (វេជ្ជសាស្ត្រ) |
ការកាត់កង ការបង់ប្រាក់រួម និងច្រើនទៀត ការធានារ៉ាប់រងធ្មេញ ភ្នែកដែលជាជម្រើស |
ផ្នែក D (ឱសថ) | |
ឬ | |||
ការធានារ៉ាប់រងពេញលេញ |
គម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage | ||
ផ្នែក C (មន្ទីរពេទ្យ វេជ្ជសាស្ត្រ) | ជម្រើសក្នុងគម្រោងសុខភាពធ្មេញ អត្ថប្រយោជន៍បន្ថែម | ផ្នែក D (ឱសថ) |
អ្នកក្លាយជាមានសិទ្ធិទទួលបានការធានារ៉ាប់រងពី Medicare នៅពេលអ្នកឈានដល់អាយុ 65 ឆ្នាំ។ មនុស្សវ័យក្មេងដែលមានពិការភាព ឬជំងឺតម្រងនោមដំណាក់កាលចុងក្រោយក៏អាចមានសិទ្ធិទទួលបានកម្មវិធីផងដែរ។ សម្រាប់អ្នកដែលមានអាយុក្រោម 65 ឆ្នាំដែលមានសំណួរអំពីសិទ្ធិទទួលបាន សូមចូលមើលគេហទំព័រ Medicare.gov។
ច្បាប់អំពីសិទ្ធិទទួលបាន Medicare គឺដូចគ្នាសម្រាប់អ្នកគ្រប់គ្នា។ ប៉ុន្តែ រយៈពេលចុះឈ្មោះអាចខុសគ្នា។ ក្នុងអំឡុងពេលប្រាំពីរខែរបស់អ្នកសម្រាប់ចុះឈ្មោះចាប់ផ្ដើមក្នុងរយៈពេលបីខែមុនពេលអ្នកឈានដល់អាយុ 65 ឆ្នាំ។ វាបញ្ចប់ក្នុងរយៈពេលបីខែបន្ទាប់ពីអ្នកឈានចូលអាយុ 65 ឆ្នាំ។
មនុស្សភាគច្រើនបង់ថ្លៃបុព្វលាភធានារ៉ាប់រង និងថ្លៃសេវាប្រចាំខែនៅពេលដែលពួកគេទទួលបានការថែទាំ។ មានថ្លៃចំណាយចេញពីហោប៉ៅផ្សេងទៀតដែលទាក់ទងនឹង Medicare ផ្នែក A, B, C និង D។ វាមានសារៈសំខាន់ក្នុងការយល់ពីថ្លៃចំណាយ និងការធានារ៉ាប់រងនានា ដូច្នេះអ្នកអាចជ្រើសរើសគម្រោងដែលល្អបំផុតសម្រាប់អ្នក។
ស្វែងរកគម្រោង Medicare នៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
ទទួលបានព័ត៌មានបន្ថែម
ទទួលបានចម្លើយចំពោះសំណួរ Medicare របស់អ្នក។ សូមទូរសព្ទទៅអ្នកផ្ដល់ដំបូន្មានរបស់គម្រោង Blue Shield Medicare តាមរយៈលេខ (800) 260-9607† (TTY: 711) ឬកក់ការណាត់ជួបតាមអនឡាញ។ មិនមានកាតព្វកិច្ចក្នុងការចុះឈ្មោះនោះទេ។
ចូលរួមក្នុងសិក្ខាសាលាផ្សាយផ្ទាល់ ឬតាមអនឡាញដោយឥតគិតថ្លៃ ដើម្បីស្វែងយល់បន្ថែមអំពី Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។
ទទួលបានច្បាប់ចម្លងដោយឥតគិតថ្លៃអំពី របៀបណែនាំស្វែងរកជម្រើស Medicare របស់អ្នក ដើម្បីស្វែងយល់ពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។
Y0118_24_424A2_M Accepted 12242024
H2819_24_424A2_M Accepted 12242024
ទំព័រធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 1/1/2025