គម្រោង Dual Special Needs Plan (D-SNP)

ទទួលបានអត្ថប្រយោជន៍បន្ថែមពី Medicare និង Medi-Cal ជាមួយនឹងគម្រោងថែទាំសុខភាពពិសេសសម្រាប់អ្នកដែលមានសិទ្ធិទទួលបានទាំងពីរ។ សូមហៅទូរសព្ទមកថ្ងៃនេះ  ដើម្បីស្វែងយល់បន្ថែមស្តីពីអត្ថប្រយោជន៍ D-SNP ដែលគម្រោង Blue Shield របស់យើងផ្តល់ជូន  (877) 510-5739


តើគម្រោង Dual Special Needs (D-SNP) ជាអ្វី?
  

គម្រោង Dual Special Needs Plan (D-SNP) គឺជាគម្រោងឯកទេស Medicare Advantage ដែលត្រូវបានរៀបចំឡើងសម្រាប់បុគ្គលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ទាំង Medicare និង Medi-Cal។ គម្រោងទាំងនេះផ្តល់នូវការធានារ៉ាប់រង និងសេវាកម្មគ្រប់ជ្រុងជ្រោយ ដែលផ្តល់នូវវិធីសាស្ត្ររួមបញ្ចូលគ្នាជាងមុនសម្រាប់ការថែទាំសុខភាព។

គម្រោង D-SNP ពង្រីកអត្ថប្រយោជន៍លើសពីគម្រោង Original Medicare រួមទាំងការធានារ៉ាប់រងលើឱសថមានវេជ្ជបញ្ជា សេវាសុខភាពធ្មេញ ភ្នែក និងត្រចៀក ជំនួយយានជំនិះ និងការសម្របសម្រួលការថែទាំ។ ការកែលម្អទាំងនេះត្រូវបានគេបង្កើតឡើងជាពិសេស ដើម្បីដោះស្រាយតម្រូវការថែទាំសុខភាពដ៏ពិសេសរបស់បុគ្គលមានសិទ្ធិទទួលបាន ដោយធានាថាពួកគេទទួលបានការថែទាំ និងការគាំទ្រចាំបាច់។
 

ហេតុអ្វីជ្រើសរើសគម្រោង Dual Special Needs Plan?

គម្រោង D-SNP ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលមានទាំង Medicare និង Medi-Cal ដើម្បីផ្តល់នូវបទពិសោធដ៏ល្អបំផុតដែលអាចធ្វើទៅបាន ខណៈពេលដែកំពុងលុបបំបាត់ការគ្រប់គ្រងគម្រោងដាច់ដោយឡែកពីគ្នា។ មានអត្ថប្រយោជន៍បន្ថែមដោយមិនគិតថ្លៃ។ Blue Shield ក៏ផ្តល់ជូនអ្នកសម្របសម្រួលការថែទាំ ដើម្បីធ្វើឱ្យការថែទាំសុខភាពស្មុគស្មាញមានភាពសាមញ្ញ។ 

សូមទាក់ទងអ្នកសម្របសម្រួលការថែទាំរបស់អ្នកដើម្បីទទួលបានជំនួយជាមួយនឹង៖

  • សំណួរនានាអំពីការថែទាំសុខភាពរបស់អ្នក
  • សំណួរនានាអំពីការទទួលបានសេវាសុខភាពអាកប្បកិរិយា (សុខភាពផ្លូវចិត្ត និងការប្រើប្រាស់សារធាតុញៀន) 
  • សំណួរអំពីអត្ថប្រយោជន៍សុខភាពធ្មេញ
  • សំណួរអំពីយានជំនិះដឹកទៅការណាត់ជួបផ្នែកវេជ្ជសាស្ត្រ
  • សំណួរអំពីសេវាកម្ម និងការគាំទ្រយូរអង្វែង (LTSS) រួមមានទាំងសេវាមនុស្សពេញវ័យតាមសហគមន៍ (CBAS) និងមណ្ឌលថែទាំសុខភាព (NF)

Blue Shield ផ្តល់ជូន  គម្រោង Blue Shield TotalDual (HMO D-SNP) ដល់សមាជិកថ្មី នៅក្នុងខោនធី Los Angeles និងខោនធី San Diego។ គម្រោង HMO D-SNP របស់យើង នៅក្នុងខោនធី Merced, Orange, San Bernardino, San Joaquin និងខោនធី Stanislaus បានបិទការចុះឈ្មោះថ្មីហើយ។ 

ស្វែងរកគម្រោង Medicare នៅក្នុងតំបន់របស់អ្នក

អត្ថប្រយោជន៍គម្រោង 

គម្រោង Dual Special Needs Dental Plan

អត្ថប្រយោជន៍សុខភាពធ្មេញមិនគិតថ្លៃដែលសម្របសម្រួលជាមួយអត្ថប្រយោជន៍សុខភាពធ្មេញរបស់ Medi-Cal។

ប្រាក់ឧបត្ថម្ភសម្រាប់ទំនិញដែលមិនមានវេជ្ជបញ្ជា¹

ផលិតផលសុខភាព និងសុខុមាលភាពដែលមិនមានវេជ្ជបញ្ជា (OTC) ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ ឬប្រចាំត្រីមាស។

ប្រាក់ឧបត្ថម្ភលើគ្រឿងទេសសុខភាព

គម្រោងរបស់យើងនៅ Los Angeles និង San Diego រួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភប្រចាំខែដើម្បីទិញគ្រឿងទេស និងផលិតផលសុខភាពល្អ។

តើវេជ្ជបណ្ឌិតរបស់អ្នកស្ថិតនៅក្នុងបណ្តាញរបស់យើងដែរឬទេ?

យើងយល់ថាតើវាមានសារៈសំខាន់ប៉ុនណាក្នុងការរក្សាវេជ្ជបណ្ឌិតរបស់អ្នក។ នៅ Blue Shield យើងមានគម្រោងជាមួយនឹងបណ្ដាញមួយក្នុងចំណោមបណ្តាញវេជ្ជបណ្ឌិត និងមន្ទីរពេទ្យធំបំផុតរបស់រដ្ឋ California។ រកមើលបញ្ជីអ្នកផ្តល់សេវាដែលមានបច្ចុប្បន្នភាពនៅក្នុងបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់យើង។

តើអ្នកក្លាយជាសមាជិកម្នាក់ហើយឬនៅ?

ស្វែងរកឯកសារទាំងអស់នៃគម្រោង Blue Shield of California Dual Special Needs Plan របស់អ្នក រួមទាំងសៀវភៅណែនាំសមាជិក ទម្រង់បែបបទចុះឈ្មោះ បញ្ជីត្រួតពិនិត្យការចុះឈ្មោះ សេចក្តីជូនដំណឹងអំពីជំនួយភាសា និងការវាយតម្លៃជាផ្កាយរបស់ Medicare។

ទទួលបានព័ត៌មានបន្ថែម

ភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំ

ទទួលបានចម្លើយចំពោះសំណួរ Medicare របស់អ្នក។ សូមហៅទូរសព្ទទៅអ្នកផ្ដល់ដំបូន្មានរបស់ Blue Shield Medicare តាមរយៈលេខ 800-260-9607 (TTY: 711)† ឬកក់ការណាត់ជួបតាមអនឡាញ។ មិនមានកាតព្វកិច្ចក្នុងការចុះឈ្មោះនោះទេ។

ធ្វើការណាត់ជួប

ចូលរួមកម្មវិធី Medicare

ចូលរួមសិក្ខាសាលាដោយផ្ទាល់ ឬតាមអនឡាញដោយឥតគិតថ្លៃ ដើម្បីស្វែងយល់បន្ថែមអំពី Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។ 

ស្វែងរកព្រឹត្តិការណ៍

ត្រៀមខ្លួនដើម្បីចុះឈ្មោះហើយឬនៅ?

ការចុះឈ្មោះតាមអនឡាញមានភាពងាយស្រួល! គ្រាន់តែស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក ដើម្បីស្វែងរកគម្រោងដែលស័ក្ដិសមនឹងតម្រូវការ និងថវិការបស់អ្នក។

ចុះឈ្មោះឥឡូវ

1  ដែនកំណត់នៃការបញ្ជាទិញត្រូវបានអនុវត្ត។ ប្រាក់ឧបត្ថម្ភដែលមិនបានប្រើមិនអាចដាក់បញ្ចូលទៅក្នុងត្រីមាសបន្ទាប់បានទេ។  

Medicare បានយល់ព្រមលើគម្រោង Blue Shield TotalDual Plan (HMO D-SNP) ដើម្បីផ្តល់អត្ថប្រយោជន៍ទាំងនេះ និងការបង់ប្រាក់រួមទាបជាងដែលជាផ្នែកនៃកម្មវិធីរចនាការធានារ៉ាប់រងផ្អែកលើតម្លៃ។ កម្មវិធីនេះអនុញ្ញាតឱ្យ Medicare សាកល្បងវិធីថ្មីដើម្បីកែលម្អគម្រោង Medicare Advantage។ 

Y0118_24_441A2_M Accepted 12252024  
H2819_24_441A2_M Accepted 12252024   

ទំព័រធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 1/1/2025

*ច្បាប់ចម្លងឌីជីថល​ឥតគិតថ្លៃ​ដោយគ្មាន​កាតព្វកិច្ច​ត្រូវចុះ​ឈ្មោះ។

អ្នកប្រឹក្សាយោបល់របស់គម្រោង Blue Shield Medicare អាចរកបាននៅថ្ងៃទី 1 ខែមេសាដល់ថ្ងៃទី 30 ខែកញ្ញា៖ ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 8 យប់ នៅរៀងរាល់ថ្ងៃធ្វើការ និងថ្ងៃទី 1 ខែតុលាដល់ថ្ងៃទី 31 ខែមីនា៖ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍។

© California Physician’s Service DBA Blue Shield of California 1999-2025។ រក្សាសិទ្ធិគ្រប់យ៉ាង។

California Physician’s Service DBA Blue Shield of California គឺជាសមាជិកឯករាជ្យរបស់ Blue Shield Association។

Blue Shield of California 601 12th Street, Oakland, CA 94607។

សម្រាប់គម្រោង Blue Shield Medicare Advantage Plan៖ Blue Shield of California គឺជាគម្រោង HMO, HMO D-SNP, PPO និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងកិច្ចសន្យាជាមួយកម្មវិធី Medicaid រដ្ឋ California។ ការចុះឈ្មោះនៅក្នុង Blue Shield of California អាស្រ័យទៅលើការបន្តកិច្ចសន្យា។

 
 
ក្រុមហ៊ុនគោរពតាមច្បាប់រដ្ឋជាធរមាន និងច្បាប់សិទ្ធិស៊ីវិលសហព័ន្ធ និងមិនរើសអើង បដិសេធចំពោះមនុស្ស ឬប្រព្រឹត្តចំពោះពួកគេខុសៗគ្នាដោយផ្អែកលើពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍ អត្តសញ្ញាណក្រុមជនជាតិដើមភាគតិច ស្ថានភាពវេជ្ជសាស្ត្រ ព័ត៌មានសេនេទិច ពូជពង្ស សាសនា ភេទ ស្ថានភាពអាពាហ៍ពិពាហ៍ យេនឌ័រ អត្តសញ្ញាណយេនឌ័រ ទំនោរផ្លូវភេទ អាយុ ពិការភាពផ្លូវចិត្ត ឬពិការភាពរាងកាយឡើយ។ La compañía cumple con las leyes de derechos civiles federales y estatales aplicables, y no discrimina, ni excluye ni trata de manera diferente a las personas por su raza, color, país de origen, identificación con determinado grupo étnico, condición médica, información genética, ascendencia, religión, sexo, estado civil, género, identidad de género, orientación sexual, edad, ni discapacidad física ni mental. 本公司遵守適用的州法律和聯邦民權法律,並且不會以種族、膚色、原國籍、族群認同、醫療狀況、遺傳資訊、血統、宗教、性別、婚姻狀況、性別認同、性取向、年齡、精神殘疾或身體殘疾而進行歧視、排斥或區別對待他人。